ចាប់ពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកប្រធានរដ្ឋ វៀតណាម Tran Dai Quang បានចាប់ផ្តើមធ្វើការយ៉ាងមមាញឹក ខ្លាំងក្នុងសប្តាហ៍កំពូល APEC ខណៈពេលដែលគាត់ចាប់យន្ដហោះទៅកាន់ទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ដើម្បីពិនិត្យឡើងវិញជាលើកចុងក្រោយអំពីពិធីសម្តែងសិល្បៈ ដើម្បីបំរើ Gala Dinner ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ រហូតដល់ពេលរសៀល ថ្ងៃទី៨ ខែវិច្ឆិកា លោកក៏បានជិះយន្តហោះត្រឡប់វិញរដ្ឋធានីហាណូយដើម្បីទទួលជួបនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម។ បន្ទាប់មក លោក Tran Dai Quang បានថ្លែងមតិក្នុងកិច្ចប្រជុំ កំពូលសហគ្រាស APEC ១០២៧។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ប្រកាសសប្តាហ៍កំពូល ២០១៧ ទទួលបានជោគជ័យដ៏ល្អប្រសើរ

ចំនុចមួយដ៏សំខាន់ក្នុងផែនការការងាររសប់លោកប្រធានរដ្ឋ Tran Dai Quang ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅកិច្ចប្រជុំកំពូល ធ្វើឲ្យគាត់ ជាប់រវល់ទ្វេដង រួមមានការទទួលជួបជាមួយថ្នាក់ដឹកនាំទាំង ៤ ប្រទេស គឺនាយកយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រធានាធិបតីឈីលី លោក Michelle Bachelet ប្រធានរដ្ឋចិន ស៊ីជីនពីន និង ប្រធានាធិបតីសហរដ្ឋអាមេរីក លោក Donald Trump ។ ដល់ម៉ោង១៦ ក្នុងថ្ងៃទី៩ ខែវិច្ឆិកា លោកប្រធានរដ្ឋ Tran Dai  Quang បានឆ្លងកាត់ «ដំណើរការរត់ marathon » ក្នុងជំនួបទ្វេភាគីនានា១១!

នារសៀលថ្ងៃ ទី៩ ខែវិច្ឆិកា លោក Tran Dai Quang បានទទួលជួបជាបន្តបន្ទាប់ជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte; ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun; ប្រធានាធិបតីប៉េរូ លោក Pedro Pablo Kuczynski; នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Razak; ទីប្រឹក្សាជាន់ខ្ពស់និងជារដ្ឋមន្ត្រីបរទេសមីយ៉ាន់ម៉ា លោក Aung San Suu Kyi; នាយករដ្ឋមន្ត្រី Papua New Guinea លោក Peter O’Neill ; នាថ្ងៃទី១០ ខែវិច្ឆិកា លោក Tran Dai Quang  ក៏ទទួលជួបជាមួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull; នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង ព្រះមហាក្សត្រប្រ៊ុយណេ Sultan Haji Hassanal Bolkiah  ។ល។ រីឯ ថ្នាក់ដឹកនាំចុងក្រោយដែលលោកប្រធានរដ្ឋវៀតណាម Tran Dai Quang ទទួលជួបគឺ លោកស្រី Christine Lagarde  នាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ហើយបញ្ចប់ជំនួបទាំង អស់ក្នុងនៅម៉ោង ១១:៣០ នាថ្ងៃទី១០ ខែវិច្ឆិកា។

នារសៀលថ្ងៃទី១០ ខែវិច្ឆិកា លោកប្រធានរដ្ឋ Tran Dai Quang បានអញ្ជើញចូលរួមអង្គប្រជុំស្តីពីកិច្ចសន្ទនារវាងបណ្តាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC និង ក្រុមប្រឹក្សាផ្តល់យោបល់ធ្វើអាជីវកម្ម APEC (ABAC) នោធនាគារ Furama ។ សន្តិសុខត្រូវបានរឹតបន្តឹងនូវសុវត្ថិភាពយ៉ាងខ្លាំងបំផុតនៅជំវិញធនាគារនេះ ពិព្រោះ ថ្នាក់ដឹកនាំ និង ប្រមុខរដ្ឋនៃប្រទេសនានសុទ្ធសឹងតែមានវត្តមានក្នុងពិធីនេះ។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang នៅមជ្ឃមណ្ឌលសារព័ត៌មាន អន្តរជាតិនៅទីក្រុង Da Nang

ក្នុងពេលព្រឹកនិងល្ងាចថ្ងៃទី១០ ខែវិច្ឆិកា នៅព្រលានយន្តហោះ ទីក្រុង Da Nang  មានពិធីទទួលស្វាគមន៍ លោក Bounnhang Vorachith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ ហើយបន្តទៀត មានការទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ដែរថា ប្រទេសម៉ីយ៉ាន់ម៉ា ឡាវ និងកម្ពុជា មិនទាន់ជាសមាជិកក្នុង APEC នោះទេ។ ថ្នាក់ដឹកនាំនៃប្រទេសទាំង៣នេះ បានមកដល់ទីក្រុងរួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត Da Nang ដើម្បីចូលរួមកិច្ចសន្ទ នាជាន់ខ្ពស់មិនផ្លូវការរវាង APEC ជាមួយ អាស៊ាន ដែលជាគំនិត ផ្តួតផ្តើមមួយរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូល APEC លើក នេះ។ លោក Tran Dai Quang បានចូលរួមកិច្ចសន្ទនានេះ នៅវិមានសន្និសីទអន្តរជាតិ (ធនាគារ Furama) ក្នុងរសៀល ថ្ងៃទី១០ ខែវិច្ឆិកា។ ក្នុងយប់ថ្ងៃទី១០ ខែវិច្ឆិកា លោក Tran Dai Quang បានមកទាន់ពេលជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង លោក នាយករដ្ឋមន្ត្រី សិង្ហបុរី Lee Hsien Loong។ ក្នុងជំនួបពិភាក្សានជាមួយលោក  លោក Tran Dai Quang លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចែករំលែក អំពីមហន្តរាយ ដែលបណ្តាលពីខ្យល់ព្យុះដ៏កាចសាហាវដែលមានឈ្មោះថា Damrey ។ ក្រោយពីស្តាប់អំពី មហន្តរាយទាំងនេះ លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យរដ្ឋាភិបាលរុស្ស៊ី ជួយឧបត្ថម្ភជាភ្លាមដល់វៀតណាម ដោយមានទឹកទឹកប្រាក់ចំនួន ៥ លានដុលារអាមេរិក និង បញ្ជាឲ្យយន្តហោះម៉ាក់ IL76 របស់ក្រសួង ប្រកាសសភាពការណ៍ជាបន្ទាន់របស់រុស្ស៊ីដើម្បីនាំយកទំនិញ និងឧបករណ៍ផ្សេងជួយសង្គ្រោះ នៅតំបន់ដែលទទួលរងមហន្តរាយនៅវៀតណាម ។ល។

ក្នុងយប់ថ្ងៃទី ១០ ខែវិច្ឆិកា លោក Tran Dai Quang និងលោក ជំទាវ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធី Gala Dinner - ពិធីលៀង សាយភោជន៍ថ្នាក់រដ្ឋដើម្បីអបអរសាទរថ្នាក់ដឹកនាំថ្នាក់ដឹកនាំ សេដ្ឋកិច្ច APEC និង ប្រទេសជាភ្ញៀវកិត្តិយសទាំងបី រួមមាន ឡាវ កម្ពុជា និង ម៉ីយ៉ាន់ម៉ា។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ថតរូបទុកជា អនុស្សវរីយ៍ជា មួយអ្នកជួយឧបត្ថម្ភនានានៅសន្និសីទកំពូល APEC ២០១៧

នាថ្ងៃទី១១ ខែវិច្ឆិកា កិច្ចប្រជុំកំពូលជាផ្លូវការ APEC 2017 បានប្រព្រឹត្តទៅតាំងពីពេលព្រលឹមឡើងណាស់! ពិព្រោះថា ក្នុង ម៉ោង៧ ពេលព្រឹក លោកប្រធានរដ្ឋ Tran Dai Quang បានចាប់ផ្តើមជួបពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ឡាវ Bounnhang Vorachith ហើយលោក៏ ទទួលជួបសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ ធនាគារ Premier Villa បន្ទាប់មក លោកក៏ជួនសវនការជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅមជ្ឈមណ្ឌលសន្និសីទទីក្រុង Da Nang។

ក្រោយពីធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក ប្រធានរដ្ឋ Tran Dai Quang រួមជាមួយប្រធានគណៈប្រតិភូនានាអញ្ជើញចូលរួម សម័យប្រជុំសំងាត់លើកទី១ នៅក្នុងសណ្ឋាគារ។ លោក Tran Dai Quang បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះយ៉ាងរស់រវើក និង មានជំនឿទុកចិត្តលើខ្លួនឯងក្នុងនាមជាម្ចាស់ផ្ទះ។

នៅក្នុងសម័យជំនួបសំងាត់លើកទី២ ដែលបានប្រព្រឹត្តទៅក្នុង រសៀលថ្ងៃទី ១១ ខែវិច្ឆិកា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានស្នើលោកប្រធានរដ្ឋ Tran Dai Quang អំពីការគ្រប់ គ្រងយ៉ាងមេចទុកឲ្យគាត់ចាប់យន្តហោះទាន់ពេលត្រឡប់មកវិញ ដើម្បីចូលរួមកិច្ចប្រជុំដ៏សំខាន់នៅអាស៊ីកណ្តាល។ ខណៈដែល បញ្ចប់អង្គប្រជុំនេះ លោក Vladimir Putin បានជួប លោក Tran Dai Quang ដើម្បីចាប់ដៃសូមជំរាបលា និងបាននិយាយមួយឃ្លា ថា៖ «លោកប្រាកដជាគ្រប់គ្រងយ៉ាងអស្ចារ្យមែនទែន!»។

ក្រោយពីអង្គប្រជុំលើកទី១បានបិទបញ្ចប់ថ្នាក់ដឹកនាំទាំងអស់ បានធ្វើដំណើរដោយថ្មើរជើងទៅកាន់សួនច្បារនៅធនាគារ Inter Continental ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ លោក Tran Dai Quang ក៏ងាកក្បាលពីក្រោយប្រាប់ប្រមុខរដ្ឋទាំងពីររូបគឺ លោក ប្រធានាធិបតីអាមេរិក Donald Trump និង លោកប្រធានាធិបតី រុស្ស៊ី Vladimir Putin ដែលដើរពីនៅខាងក្រោយគាត់ថា ៖ តោះទៅ! យើងត្រូវតែរួសរាន់ទើបទាន់ពេល!»។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ថតរូបទុកជា អនុស្សវរីយ៍ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ២០១៧ (រូបថត៖ vov.vn)

ថ្នាក់ដឹននាំទាំងអស់មានសេចក្តីសប្បាយរីករាយជាមួយគ្នា។ គ្រប់ៗគ្នាក៏យល់ច្បាស់អំពីសំដីរបស់លោក Tran Dai Quang ដោយចាត់ទុកថាពាក្យសំដីនេះមិនគ្រាន់តែត្រឹមត្រូវក្នុងបរិបទដូចនេះប៉ុណ្ណោះថែមទាំងឆ្លុះបញ្ចាំងពីស្មារតីរបស់ APEC ដែលពោលថាយើងត្រូវតែពន្លឿនការរួមគ្នាធ្វើសមាហរណកម្មក្នុងពិភពលោកមួយ ដែលកាន់តែស្មុគ្រស្មាញជាច្រើនពិបាកប៉ាន់ស្មាននេះ ហើយនិងមានបញ្ហាប្រឈម ក៏ដូចជា ឱកាសអំណោយផលសំរាប់ការអភិវឌ្ឍផងដែរ។ល។

ម៉ោង១៧:០០ ក្នុងថ្ងៃដដែរនោះ លោកប្រធានរដ្ឋ Tran Dai Quang ក៏បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកាសែតដែល ប្រកាសអំពីលទ្ធផលនៃសប្តាហ៍កំពូល APEC ២០១៧ នៅទីក្រុង Da Nang។ ភ្នាក់ងារសារព័ត៌មានទាំងជាតិនិងអន្តរជាតិ ជាច្រើនរូបយ៉ាងណែនណាន់ក្នុងសាលប្រជុំ  ហើយ លោក Tran Dai Quang ក៏ប្រកាសយ៉ាងខ្លីថាសប្តាហ៍កំពូល APEC ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

ក្នុងយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកប្រធានរដ្ឋ Tran Dai Quang បានមកដល់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅរដ្ឋធានី ហាណូយ ក្នុងរយៈពេល ១៥ នាទី មុនពេលអញ្ជើញចូលរួមពិធី លៀងសាយភោជន៍ជាមួយ លោក Donald Trump ប្រធានា ធិបតីអាមេរិក ត្រូវពេលលោក Donald Trump ចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម! ១៥ នាទីក្រោយមកក្នុងឈុតកំភ្លេ ដ៏ស្អាតៗ លោក Tran Dai Quang បានញញឹមយ៉ាងសប្បាយទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងពិធីលៀងសាយភោជន៍នេះ។ល។

បកប្រែដោយ Van Hoa