leftcenterrightdel
លោក Vo Van Thuong ទទួលជួបលោក Carlos Marsan អនុប្រធានគណៈទាក់ទងបរទេស មជ្ឈិមបក្សកុម្មុយនិស្ដគុយបា (រូបថត៖ vnanet.vn)

លោក Vo Van Thuong បញ្ជាក់ពីការគាំទ្រនូវសាមគ្គីភាពមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុតស៊ូរបស់ប្រជាជនគុយបាជាបងប្អូន ព្រមទាំងលោកស្នើឲ្យបក្សទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ក្នុងឆ្នាំ ២០១៨ ជាពិសេសគឺការរៀបចំសកម្មភាពរំលឹកខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចជាប្រវត្ដិសាស្ដ្ររបស់មគ្គុទេសក៍ Fidel Castro ទៅកាន់តំបន់រំដោះភាគខាងត្បូងវៀតណាម ( ខែកញ្ញាឆ្នាំ ១៩៧៣/ ខែកញ្ញា ឆ្នាំ ២០១៨)។

លោក Carlos Marsan ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមដែលផ្ដល់ជូនគុយបា ហើយសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្ដពូនជ្រំចំណងទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ និងប្រជាជនទាំងពីរគុយបា -វៀតណាម ព្រមទាំងជម្រាបជូនលោក Vo Van Thuong អំពីស្ថានការណ៍នយោបាយនៅគុយបានៅពេលថ្មីៗនេះ។

គួររំលឹកថា លោក Carlos Marsan បានជួបសវនាការជាមួយលោក Hoang Binh Quan សមាជិកមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស និងជួបពិភាក្សាការងារជាមួយលោក Nguyen Tuan Phong អនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep