ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» កិច្ចប្រជុំបានធ្វើការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការចាប់ពីកិច្ចប្រជុំកំពូលមេគង្គ - ឡានឆាងលើកទី១ (ក្នុងខែមិនា ឆ្នាំ២០១៦) និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ 

leftcenterrightdel
លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងថ្នាក់ដឹក នាំនៃបណ្តាប្រទេសក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ- ឡានឆាងលើកទី២ (រូបថត៖baotintuc.vn)

ថ្នាក់ដឹកនាំទាំងឡាយបានអះអាងសារជាថ្មីម្តងទៀតនូវគោលដៅកសាងតំបន់មេគង្គ-ឡានឆាងមួយប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍដោយចីរភាព និងវិបុលភាព ព្រមទាំង ឯកភាពថា MLC គួរតែរួមវិភាគទានយ៉ាងសកម្មបន្ថែមទៀតក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ និង បង្រួមគម្លាតនៃការអភិវឌ្ឍ រវាងបណ្តាប្រទេសជាសមាជិក និង ជួយឧបត្ថម្ភ ក្នុងការកសាងសហគមន៍អាស៊ាន។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការរួមចំណែករបស់ វៀតណាមក្នុង MLC ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ លោកក៏សង្កត់ធ្ងន់អំពីគោលការណ៍ និងគោលដៅសំខាន់ៗដែលកិច្ចសហប្រតិបត្តិការនេះគប្បីធានាដើម្បីរួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃបណ្តាប្រទេសជាសមាជិកសំដៅជំរុញសុខសន្តិភាព ស្ថិរភាព និង វិបុលភាព ក្នុងតំបន់។

លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងថ្នាក់ដឹក នាំនៃបណ្តាប្រទេសក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ- ឡានឆាងលើកទី២

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងឡាយក៏បានផ្តល់អនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញ និងផែនការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំសំរាប់ដំណាក់កាល ២០១៨-២០២២ ស្តីពីទិសដៅសំខាន់ៗ និងវិធានការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំងបី ដោយរួមមាន សន្តិសុខ-នយោបាយ, សេដ្ឋកិច្ច,  អភិវឌ្ឍដោយចីរភាពនូវសង្គម - វប្បធម៌ និងជួបប្រាស្រ័យទាក់ទងប្រជាជន៕

បកប្រែដោយ Van Hoa