អ្នកនិពន្ធអត្ថបទនេះបានវាយតម្លៃថា ឆ្នាំ២០១៧ ជាឆ្នាំមួយដ៏ជោគជ័យរបស់កិច្ចការបរទេសវៀតណាម។ កិច្ចការបរទេសវៀតណាមបាន អនុវត្តយ៉ាងសកម្ម បុរេសកម្ម ប្តូរផ្តាច់យ៉ាងខ្លាំង និងលើកកំពស់ទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រធំៗ ដែលបក្ស រដ្ឋវៀតណាម បានដាក់ចេញ។ ជាពិសេស តួនាទីវៀតណាមក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧នៅទីក្រុង Da Nang (វៀតណាម)។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា APEC ជាវេទិកានៃកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ចនាំមុខគេនៅក្នុងតំបន់ និង ធ្វើឲ្យតួនាទីវៀតណាមកាន់តែប្រសើរឡើង ។

leftcenterrightdel
កិច្ចប្រជុំកំពូល APEC លើកទី២៥ នៅទីក្រុង Da Nang (វៀតណាម) (រូបថត៖vietnamplus.vn)

អត្ថបទនេះក៏បញ្ជាក់ថា ក្នុងឆ្នាំ២០១៧ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីជំរុញ និងធ្វើឲ្យទំនាក់ទនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ក៏ដូចជាប្រទេស   មហាអំណាចនានាកាន់តែល្អប្រសើរផងដែរ។ ក្នុងឆ្នាំ២០១៧ ថ្នាក់ដឹកនាំ វៀតណាម បានបំពេញទស្សនកិច្ចនៅក្រៅប្រទេសចំនួន ១៨ និងចូលរួមកិច្ចប្រជុំអន្តរជាតិពហុភាគីចំនួន៨ ព្រមទាំងមានជំនួបការងារទ្វេភាគីរាប់រយលើក ជាមួយថ្នាក់ដឹកនាំប្រមុខរដ្ឋនៃបណ្តាប្រទេសនានានៅពីភពលោកដែរ៕

បកប្រែដោយ Thanh Cong