leftcenterrightdel

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ជួបសំណេះសំណាលជាមួយតំណាងសមាគមពុទ្ធសាសនា វៀតណាម (vnanet.vn)

ក្នុងជំនួប លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ មហាសន្និបាតពុទ្ធសាសនាលើទូទាំងប្រទេសលើកទី៨ ជាព្រឹត្តិការណ៍ពុទ្ធសាសនាសំខាន់ៗ ហើយក៏ជាថ្ងៃបុណ្យដ៏សប្បាយរីករាយរបស់ពុទ្ធបរិស័ទវៀតណាមទាំងមូលនៅក្នុង និងក្រៅប្រទេសផងដែរ។ លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះការដែលមហាសន្និបាតបានអនុវត្តនូវខ្លឹមសារសំខាន់ៗមួយចំនួនដូចជាបានធ្វើការបូកសរុបលទ្ធផលការងារផ្នែក ពុទ្ធសាសនា  ការលើកទិសដៅការងារក្នុងអាណត្តិថ្មី ព្រមទាំងកិច្ចការដ៏មានសារសំខាន់មួយចំនួនទៀត ផង។

លោក Tran Dai Quang បានសម្តែងនូវទំនុកទុកចិត្ត និងគោលបំណងចង់ឲ្យបន្តប្រពៃណីដែលមានក្នុងរយៈពេលជាង២ពាន់ឆ្នាំមកហើយដោយរួមដំណើរជាមួយនឹងប្រជាជាតិវៀតណាម ព្រមទាំងចង់ឲ្យសមាគមពុទ្ធសាសនាវៀតណាមបន្តកសាង ពង្រីកសមាគមឲ្យបានរឹងមាំ រួមចំណែកក្នុងការ កសាង និងអភិវឌ្ឍប្រទេសវៀតណាមឲ្យកាន់តែរីកចំរើនប្រកបដោយនិរន្តរភាព វិបុលភាព សម្បូររុង រឿង៕

បកប្រែដោយ Minh Trung