leftcenterrightdel
តុក្កតានិមិត្តរូបប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម ២០២០ ចំនួន ៣ រួមមាន Lianlian, Congcong និង Chenchen ត្រូវបានបង្ហាញដោយប្រទេសម្ចាស់ផ្ទះចិនក្នុងពិធីបង្ហាញតុក្កតានិមិត្តរូបតាមប្រព័ន្ធអនឡាញ (រូប​ថត៖ nhandan.com.vn)

 

ពិធីបង្ហាញតុក្កតានិមិត្តរូបនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅទីក្រុងហាំងចូវ ខេត្ដចឺចៀង នៃប្រទេសចិនដែលជាកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩។ តុក្កតានិមិត្តរូបទាំង៣ ដែលមានឈ្មោះថា Lianlian, Congcong និង Chenchen ត្រូវបានបំផុសគំនិតពីបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៣ នៅទីក្រុងហាំងចូវគឺ កេរ្តិ៍តំណែលវប្បធម៌  Liangzhu, បឹងស៊ីហ៊ូ និងមហាប្រឡាយ Grand Canal។

យោងតាមប្រធានគណៈកម្មាធិការអូឡាំពិកអាស៊ី OCA លោក Sheikh Ahmad al-Fahad al-Sabah បានអោយដឹងថា លោកបានកោតសរសើរចំពោះសោភ័ណភាព និងអត្ថន័យរបស់តុក្កតានិមិត្តរូបប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម ២០២០ ទាំង ៣ នេះ ដោយវាបានបង្ហាញពីភាពរឹងមាំ និង​លក្ខណៈវប្បធម៌ពិសេសរបស់​ប្រទេសចិន ក៏ដូចជាទីក្រុងហាំងចូវ ព្រមទាំង​លើកកំពស់ស្មារតីនៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម និងតំបន់អាស៊ីផងដែរ។ ថ្នាក់ដឹកនាំ OCA ជឿជាក់ថា តុក្កតានិមិត្តរូបប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម ២០២០ ទាំង ៣ នេះ នឹងទទួលបានការចូលចិត្តពីមនុស្សគ្រប់គ្នា ជាពិសេសយុវវ័យ ព្រមទាំងសង្ឃឹមថាវានឹងនាំមកនូវសេចក្តីរីករាយ និងសុខភាពដល់អាស៊ី និងពិភពលោក៕

បកប្រែដោយ Duy Hoan