នេះជាការឈ្នះពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកជាលើកទី ៣ ក្នុងប្រវត្តិសាស្ត្រនៃការចូលរួមប្រជែងពាន World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីធ្វើបាននៅឆ្នាំ១៩៧៨ និងនៅឆ្នាំ ១៩៨៦ ដ្បិតរងជើងឯក ៣ លើកនៅឆ្នាំ១៩៣០, ១៩៩០ និងឆ្នាំ២០១៤។

leftcenterrightdel
Messi រួមវិភាគទានជួយ​អាហ្សង់ទីនឈ្នះពានរង្វាន់ជើងឯក (រូបថត៖ Getty)

ក្រុមបាល់ទាត់បារាំង បានត្រឹមរងជើងឯកឆ្នាំ២០២២ នេះ ដ្បិតនាមធ្លាប់ឈ្នះជើងឯក ២ លើកនៅឆ្នាំ ១៩៩៨ និងឆ្នាំ២០១៨ ធ្វើឲ្យពួកគេជាក្រុមរងជើងឯក ២ លើក និងធ្លាប់បានចំណាត់ថ្នាក់លេខ ៣ ចំនួន ២ លើកផងដែរ នៅឆ្នាំ១៩៥៨ និងឆ្នាំ១៩៨៦ និងបានលេខ ៤ នៅឆ្នាំ១៩៨២។

leftcenterrightdel
ភាពរីករាយរបស់កីឡាករអាហ្សង់ទីនឈ្នះជើងឯកក្រោយយកឈ្នះក្រុមបាល់ទាត់បារាំង (រូបថត៖ Getty)

តាមប្រភព FIFA បង្ហាញថា សម្រាប់ម្ចាស់ជើងឯក World Cup 2022 នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ៤២ លានដុល្លារ ដែលនេះគឺជាការកើនឡើងនៅចំនួន ៤ លានដុល្លារបន្ថែម បើធៀបទៅនឹងជើងឯកនៅឆ្នាំ២០១៨ មានចំនួនត្រឹម ៣៨ លានដុល្លារ៕

បកប្រែដោយ Pham Diep