leftcenterrightdel
ក្រុមជម្រើសជាតិវៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់ហ្វីលីពីននៅកីឡដ្ឋាន Hang Day (រូបថត៖ VOV)

ការប្រកួតនេះគឺជាការធ្វើតេស្តសម្រាប់កីឡាករនៃក្រុមទាំងពីរ។ ក្នុងតង់ទីមួយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមមានឱកាស​ជាច្រើន តែមិនអាចរកគ្រាប់បាន។ នៅក្នុងតង់ទី២ ក្រុមបាល់ទាត់ហ្វីលីពីនលេងបាល់តាមបែបការពារ និងវាយបកវិញ ធ្វើឲ្យក្រុមវៀតណាមស្ទើរតែជាប់គាំងក្នុងការស្វែងរកគ្រាប់បាល់ជ័យជម្នះ។ ក្នុងនាទី ៩០+២ ខ្សែប្រយុទ្ធ Van Quyet មានគ្រាប់បាល់បើកឆាក ១-០ សម្រាប់ក្រុមវៀតណាម នេះក៏ជាលទ្ធផលចុងក្រោយនៃការប្រកួតផងដែរ។

ក្នុងព្រឹត្តិការណ៍ AFF Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ វៀតណាមស្ថិតក្នុងពូល B ហើយនឹងប្រកួតបើកឆាកនៅថ្ងៃទី ២១ ខែធ្នូ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិឡាវក្នុងទីក្រុងវៀងច័ន្ទ។ នៅថ្ងៃទី ២៧ ខែធ្នូ ក្រុមវៀតណាមនឹងជួបក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ; នៅថ្ងៃទី ៣០ ខែធ្នូ នឹងជួបក្រុមសិង្ហបុរីនៅកីឡដ្ឋាន Jalan Besar ហើយការប្រកួតចុងក្រោយបានប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ រវាងក្រុមវៀតណាម និងក្រុមមីយ៉ាន់ម៉ានៅកីឡាដ្ឋាន My Dinh ៕

តាម vovworld.vn