ការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២២
ក្រុមកីឡានៃកងទ័ពឡើងទៅកាន់ចំណាត់ថ្នាក់លេខ ២
កប.អនឡាញ - នៅថ្ងៃទី ២៧ ខែវិច្ឆិកា វិញ្ញាសាបាញ់កាំភ្លើងនៅការប្រកួតកីឡាទូទាំងប្រទេសលើកទី ៩ ឆ្នាំ ២០២២ បានបន្តប្រព្រឹត្តទៅយ៉ាងទាក់ទាញ។ ក្រុមបាញ់កាំភ្លើងរបស់កងទ័ពដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿង បន្ថែមទៀត។
ក្នុងនោះ មេដាយមាសចំនួន ៣ គ្រឿង បានមកលើវិញ្ញាសាបាញ់កាំភ្លើងយន្ដចម្ងាយ ៥០ ម៉ែត្រ សម្រាប់បុរស , កាំភ្លើងខ្លីខ្យល់ចម្ងាយ ១០ ម៉ែត្រ សម្រាប់បុរស និងកាំភ្លើងយន្ដខ្យល់ចល័តចម្ងាយ១០ ម៉ែត្រ សម្រាប់ក្រុមបុរស។
    |
 |
អាជ្ញាកណ្តាលនៅការប្រកួតកីឡាទូទាំងប្រទេសលើកទី ៩ (រូបថត៖ hanoimoi.com.vn) |
លទ្ធផលខាងលើបានជួយក្រុមកីឡានៃកងទ័ពឡើងទៅកាន់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាងរៀបចំណាត់ថ្នាក់ដោយដណ្ដើមបានមេដាយមាស ១១ គ្រឿង, មេដាយប្រាក់១២ គ្រឿង និងមេដាយសំរឹទ្ធ ៧ គ្រឿង។ នាំមុខក្នុងតារាងជាក្រុមកីឡាទីក្រុងហាណូយដោយដណ្ដើមបានមេដាយមាសចំនួន ១៩ គ្រឿង និងមេដាយប្រាក់ ១៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១ គ្រឿង។
នាថ្ងៃទី ២៨ ខែវិច្ឆិកាការប្រកួតបន្តប្រព្រឹត្តទៅលើវិញ្ញាសាចុងក្រោយនៃការបាញ់កាំភ្លើង និង karate៕
បកប្រែដោយ Pham Diep