វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងចម្រៀង K-pop ដែលខ្ញុំចូលចិត្ត
កប.អនឡាញ - ដោយអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង ទីភ្នាក់ងារនវានុវត្តន៍កូរ៉េខាងត្បូងនៅវៀតណាម (KOCCA វៀតណាម) បានរៀបចំការប្រឡងចម្រៀង K-pop ដែលខ្ញុំចូលចិត្ត ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា នៅទីក្រុង Da Nang ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។
ការប្រឡងបានទាក់ទាញការចូលរួមពីយុវជនវៀតណាមជិត ២០០ នាក់។ បេក្ខជនល្អៗ ចំនួន ១៨ រូបមកពីទីក្រុង Da Nang ទីក្រុងហូជីមិញ ទីក្រុងហាណូយ បានឈានចូលវគ្គផ្តាច់ព្រ័ត្រ។ ជាពិសេស បុគ្គល ឬក្រុមណាឈ្នះនឹងបានទៅសម្ដែងជាមួយតារ៉ាល្បីៗ របស់កូរ៉េខាងត្បូង ក្នុងកម្មវិធី K-EXPO វៀតណាម ឆ្នាំ២០២២ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទជាតិ ដែលរៀបចំដោយទីភ្នាក់ងារនវានុវត្តន៍កូរ៉េខាងត្បូង (KOCCA)។
    |
 |
ការប្រឡងបានទាក់ទាញការចូលរួមពីយុវជនជាច្រើននៅទីក្រុងហាណូយ (រូបថត៖ គណៈកម្មការរៀបចំ) |
ជាលទ្ធផល បេក្ខនារី Huynh Thi My Loan មកពីទីក្រុងហូជីមិញទទួលបានរង្វាន់ទី១; ក្រុម S.A.P មកពីទីក្រុងហាណូយបានឈ្នះរង្វាន់ទីពីរ និងរង្វាន់ទីបីជារបស់បេក្ខនារីពីររូបគឺ Tran Thi Thu Thuy មកពីទីក្រុងហូជីមិញ និង Tran Thi Thanh Nha មកពីទីក្រុង Da Nang។
លោក Hong Jeong Yong ប្រធាន KOCCA វៀតណាមបានឲ្យដឹងថា KOCCA វៀតណាមសង្ឃឹមថា កម្មវិធីនេះនឹងក្លាយទៅជាឆាកចម្រុះពណ៌សម្រាប់យុវជន និងប្រជាជនវៀតណាមយល់កាន់តែច្បាស់អំពីវប្បធម៌កូរ៉េខាងត្បូង និងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh