leftcenterrightdel
កីឡាករ Tien Linh រកបានមួយគ្រាប់ក្នុងការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងអេមីរ៉ាតអារ៉ាប់រួមក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២

 

FIFA បានជ្រើសរើសក្រុមបាល់ទាត់ជម្រើសជាតិចំនួន ១២ ដែលមានលទ្ធផលប្រកួតដែលគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០១៩ ក្នុងនោះមានក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម, អាល់ហ្សេរី, អ៊ីរ៉ាក់, ស៊ីរី, U.20 កូរ៉េខាងត្បូង, កូសូវ៉ូ,  កាតា, អ៊ុយក្រែន, U.20  អ៊ុយក្រែនជានារីក្រុមជម្រើសជាតិនារីអ៊ីតាលី និងហូឡង់។ នៅលើគេហទំព័ររបស់ខ្លួន FIFA បានសង្កត់ធ្ងន់ថា “នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានឈ្នះទាំង ៣ ជុំប្រកួតជាប់គ្នាក្នុងវគ្គជម្រុះ World Cup”។  នៅឆ្នាំ ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមរបស់លោកគ្រូបង្វឹក Park Hang-seo បានប្រកួតយ៉ាងជោគជ័យនិងឈានដល់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup ។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាប់លំដាប់លេខ ៩៤ នៅលើពិភពលោក និងលំដាប់លេខ១៤ នៅអាស៊ី និងលំដាប់លេខ ១ នៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Pham Diep