ពិធីបុណ្យនេះ ជាធម្មតាចាប់ផ្តើមពីព្រលឹម ពេលដែលទាំងក្មេង ទាំងចាស់ នឹងមានវត្តមាននៅក្នុងព្រៃដ៏ពិសិដ្ឋនៃភូមិ។ ស្របនឹងសំឡេងស្គរ និងគង អ្នកភូមិបានអុជភ្លើង ហូបបាយដំណើប កាប់ជ្រូក និងមាន់ ហើយធ្វើពិធីសែនព្រេន ដើម្បីធ្វើពិធីបូជា។ លោកស្រី Quang Thi Nhat មេភូមិ Kha បានមានប្រសាសន៍ថា៖ “យើងប្រារព្ធពិធីបុណ្យនេះ ដើម្បីបួងសួងដល់ទេវតាគ្រប់គ្រងផែនដី ដើម្បីប្រសិទ្ធិពរជ័យ ដល់ភ្លៀង និងអាកាសធាតុល្អ ដំណាំល្អ និងសូមជូនពរឱ្យប្រជាជននៅក្នុងភូមិទាំងអស់ មានសុខភាពល្អ មានសេចក្តីសុខ”។

leftcenterrightdel
ល្បែងប្រជាប្រិយនៃជនជាតិថៃក្នុងពិធីបុណ្យ Dong Sua នៅភូមិ Kha

តាមទំនៀមទម្លាប់ ពិធីបុណ្យ Dong Sua ត្រូវបានប្រារព្ធឡើងនៅក្នុងព្រៃពិសិដ្ឋនៃភូមិ។ ក្នុងពិធីនេះនឹងមានពិធីគោរពបូជាចំនួនពីរ គឺមួយថ្វាយបង្គំព្រះទេវតាដែលមានគុណបំណាច់ក្នុងការបង្កើតភូមិ និងមួយថ្វាយបង្គំម្ចាស់ព្រៃ។ គ្រឿងបូជារួមមាន ជ្រូក មាន់ ស្រា អង្ករដំណើប ដើមពោធិ៍ ក្រមា និងអាវពិសិដ្ឋរបស់ម្ចាស់ព្រៃ។ លើសពីនេះ គ្រួសារនីមួយៗនៅក្នុងភូមិក៏បាននាំយក កងដៃប្រាក់ ១ គូ សំពត់ស ១​ ដុំ... ពេលធ្វើពិធីថ្វាយបង្គំព្រះទេវតា ប្រជាជននៅក្នុងភូមិនឹងជួបជុំគ្នាជុំវិញទីសក្ការៈបូជា ដើម្បីឲ្យគ្រូមន្តអាគមអនុវត្តនីតិវិធី ដើម្បីអញ្ជើញព្រះទេវតាមកចូលរួម ទទួលដង្វាយ និងបួងសួងសុំពរជ័យល្អសម្រាប់អ្នកភូមិ។ បន្ទាប់មក គ្រូមន្តអាគម ធ្វើពិធីសែនដល់ម្ចាស់ព្រៃ គ្រឿងដង្វាយរួមមាន មាន់ ស្រា និងអង្ករដំណើប និងអាវផាយ សុំម្ចាស់ព្រៃដ៏ពិសិដ្ឋ ការពារអ្នកភូមិ និងប្រសិទ្ធពរជ័យជូនប្រជាពលរដ្ឋមានភាពសុខសាន្ត...

ក្នុងក្របខណ្ឌនៃពិធីបុណ្យ Dong Sua ក៏មានសកម្មភាពសប្បាយៗដូចជា៖ ការប្រលងប្រណាំងធ្វើកន្ត្រក ធ្វើនំក្រួច រុំបាយដំណើប រាំ ចាប់ត្រី។ ទស្សនាស្តង់តាំងពិព័រណ៌បង្ហាញផលិតផល កសិផល ម្ហូបប្រចាំក្នុងស្រុកដែលទាក់ទាញការចូលរួមពីប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរមកទស្សនា និងទទួលយកបទពិសោធន៍។

ពិធីបុណ្យ Dong Sua របស់ប្រជាជនជនជាតិថៃ មិនត្រឹមតែជាឱកាសសម្រាប់ប្រជាជនដើម្បីសម្តែងការដឹងគុណចំពោះព្រះទេវតា និងបុព្វបុរសប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនសាមគ្គីភាពក្នុងសហគមន៍ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខាងស្មារតីរបស់ជនរួមជាតិថៃ នៅខេត្ត Son La៕

បកប្រែដោយ Minh Trung