តាមព្រឹទ្ធាចារ្យភូមិនៃជនជាតិថៃ ពិធីបុណ្យ Long Tong គឺដើម្បីព្រះអគុណថ្វាយមេឃដីដែលបានតាមទ្រទ្រង់ប្រទានឲ្យរដូវកាលអំណោយផល បួងសួងសុំឲ្យអាកាសធាតុអំណោយផល អ្វីៗមានភាពរីកចម្រើន គោក្របី ជ្រូកមាន់ឲ្យបានពេញទ្រង់ មនុស្សគ្រប់ៗគ្នាមានសុខភាពល្អ ជួបតែសំណាងល្អនៅក្នុងឆ្នាំថ្មី។

នាពេលថ្មីៗនេះ យើងមានឱកាសចូលរួមពិធីបុណ្យ Long Tong នៅស្រុក Quy Chau។ ភូមិ Dong Minh ឃុំ Chau Hanh ឆ្នាំនេះត្រូវបានជ្រើសរើសជាកន្លែងរៀបចំពិធីបុណ្យរបស់ស្រុក Quy Chau។ តាំងពីព្រឹកព្រលឹម អ្នកភូមិក្នុងសម្លៀកបំពាក់ប្រពៃណីបានមានវត្តមាននៅកន្លែងបុណ្យ។ ពិធីបុណ្យត្រូវបានបើកដោយពិធីបូជាព្រះអាទិទេពដែលត្រូវបានធ្វើឡើងដោយមនុស្សចាស់ដែលជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ។ ពិធីនេះមានអត្ថន័យថាបួងសួងសុំឲ្យអាកាសធាតុអំណោយផល ផលដំណាំល្អ ស្រុកកំណើតសម្បូរធូធារ។

leftcenterrightdel
ការប្រកួតស្ទូងស្រូវ នៅស្រុក Quy Chau ខេត្ត Nghe An ឆ្នាំ២០២៣

បន្ទាប់ពីពិធីសែនគឺជាពិធីបុណ្យ។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅដោយមានសំឡេងគង និងស្គរ ជាមួយនឹងល្បែងប្រជាប្រិយបុរាណដូចជា៖ វាយគងឃ្មោះ លោតអង្រែ ច្រៀងផ្តោះផ្តង រាំរបាំសមូហភាព។ល។ ការប្រកួតស្ទូងស្រូវរបស់ស្ត្រីនៅភូមិចំនួន ៥ ក្នុងឃុំមានភាពរស់រវើកបំផុត។ ក្នុងបរិយាកាសពោពេញសំឡេងគងឃ្មោះ ស្គរ និងសំឡេងហ៊ោកញ្ជ្រៀវពីមនុស្សគ្រប់ៗគ្នា បងប្អូនស្រី និងម្តាយក្នុងសម្លៀកបំពាក់ប្រពៃណី បាននាំគ្នាស្ទូងស្រូវរបស់ក្រុមខ្លួនយ៉ាងលឿន។ នៅចុងបញ្ចប់នៃការប្រកួតអ្នកគ្រប់គ្នាសប្បាយរីករាយក្នុងការចូលរួមពិធីបុណ្យចុះវាលនៅថ្ងៃដំបូងនៃឆ្នាំថ្មី។

លោក Le Hai Ly អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Quy Chau បានឲ្យដឹងថា ពិធីបុណ្យ Long Tong គឺជាសកម្មភាពវប្បធម៌ដ៏វិសេសវិសាល និងមានតម្លៃសិល្បៈ វប្បធម៌ពិសេសរបស់ជនជាតិថៃនៅស្រុក Quy Chau។ នេះជាសកម្មភាពវប្បធម៌សហគមន៍មានលក្ខណៈមនុស្សធម៌ ចូលរួមចំណែកយ៉ាងសកម្មក្នុងការពូនជ្រំចំណងសាមគ្គីភាពក្នុងសហគមន៍ អប់រំអំពីប្រពៃណីផឹកទឹកនឹកប្រភព បង្កើតបរិយាកាសរីករាយក្នុងការផលិតសម្រាប់ប្រជាជន៕

បកប្រែដោយ Thuy Anh