ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តងក្នុងបំណងលើកតម្កើងរូបភាពនារីវៀតណាម តាមរយៈនោះ ពង្រឹងទំនាក់ទំនងសហគមន៍ និងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ប្រជាជននៅមូលដ្ឋាន ហើយជួយយុវជនជំនាន់ក្រោយជាជនជាតិវៀតណាមដែលរស់នៅឯបរទេសឲ្យយល់ដឹងនិងស្រឡាញ់អាវផាយ និងឆ្ពោះទៅរកមាតុភូមិ។

leftcenterrightdel
លោកស្រី Dang Bich Lan ថ្លែងក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ vnanet.vn)

ទន្ទឹមនឹងលក្ខណៈវិនិច្ឆ័យដូចជា កំណត់កម្រិតអាយុ ៣៥ ឆ្នាំ ឬច្រើនជាងនេះ រៀបការហើយ និងមិនគិតពីសញ្ជាតិ បេក្ខជនត្រូវតែចូលរួមយ៉ាងសកម្មក្នុងចលនាសហគមន៍ និងត្រូវបានសហគមន៍ស្រឡាញ់។

លោកស្រី Dang Bich Lan ប្រធានក្លឹបនារី Dresden និងតំបន់ជិតខាង ប្រធានគណៈកម្មការរៀបចំការប្រកួតបានចែករំលែកថា ក្រៅពីការលើកតម្កើងវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម ការប្រកួតបវរកញ្ញាអាវផាយសម្រាប់ភរិយានៅទូទាំងអឺរ៉ុបត្រូវបានប្រារព្ធឡើង ក្នុងបំណងលើកសរសើរភាពស្រស់ស្អាតរបស់នារីវៀតណាមតាមរយៈអាវផាយ និងភ្ជាប់នារីៗទៅក្នុង "ផ្ទះរួមអឺរ៉ុប" ដើម្បីពួតដៃគ្នាជួយអ្នកជួបការលំបាកក្នុងប្រទេស ក៏ដូចជានៅប្រទេសអឺរ៉ុប៕

បកប្រែដោយ Thanh Cong