នំ Khau Sli  គឺជានំប្រពៃណីំមួយប្រភេទដែលគ្រប់គ្នាអាចទិញជាអំណោយ ឬ អញ្ជើញភ្ញៀវទទួលទាននៅពេលមកលេងផ្ទះ។

leftcenterrightdel
ការប្រកួតធ្វើនំ  Khau Sli នៅពិធីបុណ្យត្រឡប់ប្រភពដើម Pac Bo ឆ្នាំ ២០១៩

សព្វថ្ងៃនេះ ជីវភាពមានការរីកចម្រើន នំប្រពៃណីកាន់តែតិចទៅៗ ម្ហូបប្រចាំតំបន់ជាច្រើនលែងត្រូវបានរក្សាទុកទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ មុខរបរធ្វើនំ Khau Sli នៅតែត្រូវបានប្រជាជននៅទីនេះរក្សាបាន ហើយពង្រីកកាន់តែច្រើនឡើងៗនៅតាមតំបន់ជាច្រើននៃ ខេត្ត Cao Bang។

ជាពិសេស ចាប់តាំងពីការបង្កើតសហករណ៍ Khau Sli ពាណិជ្ជកម្មសេវាកម្ម Na Giang ឃុំ Phu Ngoc ស្រុក Ha Quang នោះ ម៉ាកយីហោ “Na Giang Khau Sli” បានមានវត្តមាននៅខេត្ត ក្រុងនានានៅទូទាំងប្រទេស។ បច្ចុប្បន្ននេះ នៅតំបន់ Na Giang មាន ៥៩ គ្រួសារដែលប្រើប្រាស់យីហោ “Khau Sli Na Giang”។

ចែករំលែកជាមួយយើងខ្ញុំ លោក Nong Van Dan ប្រធានការិយល័យវប្បធម៌ និងព័ត៌មានស្រុក Ha Quang បានឲ្យដឹងថា៖ “ដើម្បីឲ្យនំ Khau Sli ក្លាយជាទំនិញមានតម្លៃខ្ពស់របស់ខេត្ត Cao Bang នោះ តាំងពីឆ្នាំ ២០០៦ គណៈកម្មាធិការប្រជាជន ស្រុក Ha Quang មានគោលនយោបាយវិនិយោគកសាងម៉ាកយីហោសម្រាប់ផលិតផល Khau Sli និងបានឯកភាពដាក់ឈ្មោះផលិតផលជា "Khau Sli Na Giang"។

ក្នុងឆ្នាំ២០២០ “Khau Sli Na Giang” ត្រូវបានបញ្ជាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ ដែលរួមចំណែកលើកកំពស់កម្រិតម៉ាកយីហោផលិតផលនៅលើទីផ្សារ។ នាពេលបច្ចុប្បន្ន នំ Khau Sli ត្រូវបានមនុស្សជាច្រើនស្គាល់ ប៉ុន្តែនៅតែមានការលំបាកដែលចាំបាច់ត្រូវដោះស្រាយ ដូចជាបញ្ហា​​ដើមទុន និង​ការឯកភាពគ្នាក្នុងផលិតកម្មជាដើម។ ដើម្បីឈានឆ្ពោះទៅរកការផលិត ការកែច្នៃជាទំនិញ និងប្រើប្រាស់ផលិតផលតាមខ្សែសង្វាក់តម្លៃសម្រាប់សមាជិក នាពេលខាងមុខ សហករណ៍ Khau Sli ពាណិជ្ជកម្មនិងសេវាកម្ម Na Giang នឹងជំរុញធនធានផ្ទៃក្នុងរបស់ខ្លួន និងទាញយកសក្តានុពល និងឧត្តមភាពរបស់មូលដ្ឋាន”៕

បកប្រែដោយ Duy Hoan