ដោយបានរស់នៅប្រទេសអ៊ីតាលីក្នុងរយៈពេលជាច្រើនឆ្នាំ ឲ្យតែដល់​វិស្សមកាល បងស្រី Pham Thu Ha នឹងឱ្យកូនៗរបស់នាងត្រឡប់មកលេងគ្រួសាររបស់នាងនៅទីក្រុងហាណូយ។ ជាជំនាន់ដែលបានចាប់កំណើត និងធំដឹងក្តីឡើងនៅពេលដែលប្រទេសជួបការលំបាកជាច្រើន បានជានាងកាន់តែមានអារម្មណ៍ស្រងាកចិត្តចំពោះអនុស្សាវរីយចាស់។ ការមើលឃើញការផ្លាស់ប្តូរ និងការអភិវឌ្ឍយ៉ាងខ្លាំងបន្ទាប់ពីការវិលត្រឡប់នីមួយៗ បានធ្វើឱ្យនាងមានអារម្មណ៍ខុសគ្នា រួមទាំងការសោកស្តាយបន្តិចបន្តួច ការភ្ញាក់ផ្អើលបន្តិចបន្តួច លាយឡំជាមួយភាពរីករាយ។ ដោយសារតែស្រុកកំណើតបានរីកចម្រើនជារៀងរាល់ថ្ងៃ មានការផ្លាស់ប្តូរច្រើន ប៉ុន្តែគ្មានអ្វីអាចជំនួសអារម្មណ៍របស់សាច់ញាតិនៅក្នុងប្រទេសកំណើតបានទេ។

leftcenterrightdel
លោក Nguyen Ba Thuan អាណិកជនវៀតណាមនៅប្រទេសដាណឺម៉ាក បានទៅទស្សនាប្រជុំកោះ Truong Sa (រូបថត៖ vov.vn)

ដូចបងស្រី Pham Thu Ha ដែរ ប្រជាជនវៀតណាមដែលរស់នៅបរទេសតែងតែចងចាំអំពីស្រុកកំណើតរបស់ពួកគេ ជាពិសេសក្នុងឱកាសពិសេសរបស់ប្រទេសជាតិ។ លោក Nguyen Ba Thuan អាណិកជនវៀតណាមនៅប្រទេសដាណឺម៉ាក បានចែករំលែកថា លោកមានការសប្បាយរីករាយណាស់ដែលបានត្រឡប់មកប្រទេសវិញ ហើយបានទៅទស្សនាបរមរាជវាំង Thang Long វិមានតម្កល់សពលោកប្រធានហូជីមិញ  និងទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ។

គោលនយោបាយបើកចំហរបស់រដ្ឋ បានបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់អាណិកជនវៀតណាមនៅឯបរទេស វិលត្រឡប់មកប្រទេសវិញកាន់តែច្រើនឡើងៗ។ ត្រឡប់មកលេងស្រុកកំណើតដើម្បីទៅសួរសុខទុក្ខសាច់ញាតិ ព្រមទាំងដើម្បីវិនិយោគ និងធ្វើអាជីវកម្មផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការវិលត្រឡប់មកប្រទេសវិញ បានជួយឲ្យបងប្អូនអាណិកជនមានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

អាណិកជនវៀតណាមម្នាក់ៗ សុទ្ធតែផ្តល់ក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលដល់ស្រុកកំណើតរបស់ខ្លួន បន្ទាប់ពីការវិលត្រឡប់នីមួយៗ។ ស្រុកកំណើតកាន់តែស្រស់បំព្រងនៅក្នុងដួងចិត្តអាណិកជនវៀតណាម ដោយមាននាមដ្ឋានដ៏មានអត្ថន័យជាច្រើន និងមនុស្សរួសរាយរាក់ទាក់។ ការឆ្លងកាត់ភាពជាក់ស្តែងនឹងជាអនុស្សាវរីយ៍ដើម្បីនៅពេលត្រឡប់មកស្រុកកំណើត អាណិកជនវៀតណាមម្នាក់ៗ ចង់បានការធ្វើដំណើរកាន់តែច្រើនឡើងៗ និងរកឃើញឫសគល់របស់ពួកគេ៕

បកប្រែដោយ Huyen Trang