leftcenterrightdel
ពិព័រណ៌ទាក់ទាញទស្សនកជនរុស្ស៊ីនិងសហគមន៍វៀតណាមនៅទីក្រុង Vladivostok (រូបថត៖ vov.vn)

លោក Nguyen Hoang Viet អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok និងជាតំណាងស្ថាប័នដែលរៀបចំពិព័រណ៌បានឲ្យដឹងថា ពិព័រណ៌នេះឧទ្ទេសនាមដល់ទស្សនិកជនអំពីទឹកដី និងមនុស្សវៀតណាម។ ទន្ទឹមនឹងទេសភាពស្រស់ស្អាតរបស់ប្រទេសវៀតណាម ពិព័រណ៌ក៏បានបង្ហាញពីសមិទ្ធិផលក្នុងការផ្លាស់ប្តូរថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមនាបច្ចុប្បន្ននេះ។ ជាពិសេស ពិព័រណ៌បានឧទ្ទេសនាមរូបថតអំពីសមិទ្ធិផលក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ដើម្បីជួយឲ្យទស្សនិកជនយល់ដឹងថែមទៀតអំពីការអភិវឌ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh