"Hoi An-អារម្មណ៍នារដូវក្តៅ" គឺជាប្រធានបទពិសេសបំផុតមួយក្នុងកម្មវិធីឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ ជាមួយសកម្មភាព ព្រឹត្តិការណ៍លេចធ្លោ និងគួរឲ្យទាក់ទាញជាច្រើន។ ជាការចាប់ផ្តើមរដូវទេសចរណ៍ឆ្នេរសមុទ្រឆ្នាំនេះ គឺមហោស្រពតន្ត្រី និងអាហារនៅឆ្នេរសមុទ្រ An Bang។

leftcenterrightdel
មហោស្រពសមុទ្រ "Hoi An-អារម្មណ៍នារដូវក្តៅ" (រូបថត៖ vov.vn)

កម្មវិធីនេះមានស្តង់បង្ហាញម្ហូបអាហារអាស៊ី-អឺរ៉ុបចំនួន ២៥ រួមជាមួយនឹងសកម្មភាពដូចជា៖ ទិវាបុណ្យបង្ហោះខ្លែង; សកម្មភាពក្រោមប្រធានបទ "Cu Lao Cham - កោះបៃតងនៃរឿងព្រេងនិទាន"; ពិព័រណ៍រូបថត "ប្រជាជន Hoi An ជាមួយកោះសមុទ្រនៃមាតុភូមិ" ផ្សារណាត់ Tan Thanh និងសកម្មភាពកីឡាសមុទ្រជាច្រើន។ល។

ក្នុងពិធីបើក ទីក្រុង Hoi An បានចលនាប្រជាជន និងភ្ញៀវទេសចរ ឆ្លើយតបនឹងសារទេសចរណ៍បៃតងនៅទូទាំងតំបន់ ស្របតាមប្រធានបទនៃឆ្នាំទេសចរណ៍ជាតិ “Quang Nam - គោលដៅទេសចរណ៍បៃតង” ដើម្បីរួមគ្នាឆ្ពោះទៅរកស្និទ្ធស្នាលជាមួយបរិស្ថាន ការពារបរិស្ថាន និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕

តាម vovworld.vn