នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ១១ ខែមីនា លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា យើងស្វាគមន៍រាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងមេដឹកនាំរដ្ឋាភិបាល បណ្តោះអាសន្នស៊ីរីនិង SDF នៅថ្ងៃទី ១០ មីនា។

leftcenterrightdel
ទិដ្ឋភាពនៃទីក្រុង Daraa ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះនៅក្នុងប្រទេសស៊ីរី (រូបថត៖ vnanet.vn)

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រ និងជំរុញដំណើរការអន្តរកាលនយោបាយនៅក្នុងប្រទេសស៊ីរី ប្រកបដោយបរិយាប័ន្ន និងអាចជឿទុកចិត្តបានបន្ថែមទៀត ស្របតាមគោលការណ៍នៃសេចក្តីសម្រេចចិត្ត លេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្ពោះទៅរកការកសាងរដ្ឋធម្មនុញ្ញថ្មី ព្រមទាំងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

សូមគូសបញ្ជាក់ថា ប្រទេសអារ៉ាប់បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយពណ៌នាថា នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការពង្រឹងសន្តិសុខនៅស៊ីរី៕

តាម vovworld.vn