WHO ប្រកាសលទ្ធផលនៃយុទ្ធនាការវ៉ាក់សាំងជំងឺស្វិតដៃជើងនៅតំបន់ហ្គាហ្សា
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣ ខែកញ្ញា បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅតំបន់ហ្គាហ្សា ដោយទទួលកុមារច្រើនជាងការរំពឹងទុក មានកុមារចំនួន ១៦១.០០០ នាក់បានចាក់វ៉ាក់សាំងដូសទី១ ក្នុងរយៈពេល ២ ថ្ងៃដំបូង។