លើសពីនេះ មីស៊ីលលើនាវាចម្បាំងរបស់កងទ័ពជើងទឹកត្រូវបានបំពាក់ដោយក្បាលគ្រាប់ហ្វឹកហាត់ ហើយក្រុមនាវិកបានហ្វឹកហាត់ការផ្លាស់ទីទៅកាន់តំបន់ល្បាត។

leftcenterrightdel
ទាហានរុស្ស៊ីចូលរួមក្នុងសមយុទ្ធរួមគ្នារវាងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងបេឡារុស្ស នៅជិតទីក្រុង Baranovichi ប្រទេសបេឡារុស្ស (រូបថត៖ vnanet.vn)

មុននោះ នៅចុងខែឧសភា កងកម្លាំងនានារបស់រុស្ស៊ីបានចាប់ផ្តើមដំណាក់កាលទីមួយនៃសមយុទ្ធយោធា “រួមទាំងការបណ្តុះបណ្តាលការរៀបចំ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្ត្រ” នៅក្នុងតំបន់យោធភូមិភាគខាងត្បូង។ ដំណាក់កាលទីមួយនៃសមយុទ្ធនេះ ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិក Iskander និង Kinzhal ក៏ដូចជាកងកម្លាំងមីស៊ីលនៃយោធភូមិភាគខាងត្បូងរបស់រុស្ស៊ី ដែលមានទីតាំងនៅជាប់នឹងអ៊ុយក្រែនផងដែរ។

កាលពីថ្ងៃទី ១០ ខែមិថុនា ប្រទេសបេឡារុស្សក៏បានប្រកាសថា កងទ័ពរបស់ប្រទេសនេះបានចូលរួមនៅក្នុងដំណាក់កាលទី ២ នៃសមយុទ្ធរបស់រុស្ស៊ីជាមួយនឹងខ្លឹមសារនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស លោក Viktor Khrenin បានបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពប្រើប្រាស់អាវុធ ប៉ុន្តែលោកមិនបានបង្ហាញពីទីតាំងនៃសមយុទ្ធ ឬប្រភេទអាវុធដែលត្រូវបានប្រើប្រាស់នោះទេ៕

តាម vovworld.vn