កិច្ចប្រជុំនេះមានគោលបំណងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការលើកកម្ពស់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ តភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់។ កិច្ចសន្ទនាបានផ្តោតលើការពិភាក្សា និងលើកកម្ពស់សមត្ថភាពរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យាសំខាន់ៗ និងកំពុងរីកចម្រើន សន្តិសុខដែនសមុទ្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការគំរាមកំហែងពីកូរ៉េខាងជើង ជម្លោះនៅអ៊ុយក្រែន សារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងជំនួយមនុស្សធម៌ដល់ប្រជាជនហ្គាហ្សា។

leftcenterrightdel
លោក Kurt Campbell អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ vnanet.vn)

មុននេះ នាថ្ងៃទី ៣០ ឧសភា លោក Kurt Campbell អនុរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន Okano Masataka បានចូលរួមកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត និងអភិវឌ្ឍន៍អាមេរិក-ជប៉ុន នៅថ្នាក់អនុរដ្ឋមន្ត្រី។ លោក Campbell ក៏បានជួបដាច់ដោយឡែកជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kim Hong Kyun នៅថ្ងៃទី ៣១ ឧសភា ដើម្បីពិភាក្សាអំពីតួនាទីសំខាន់នៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតនៃពិភពលោក៕

តាម vovworld.vn