យោងតាមលោក Guterres បានឲ្យដឹងថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ត្រូវបានមើលឃើញកាន់តែច្បាស់នៅទូទាំងពិភពលោក ដែលប៉ះពាល់ដល់បរិស្ថាន ការធ្វើអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រសិនបើសន្និសិទបានអនុម័តលើកិច្ចព្រមព្រៀង “រឹងមាំ និងមានមហិច្ឆតា” ពិភពលោកអាចបោះជំហានយ៉ាងសំខាន់ ដោយបញ្ច្រាសនិន្នាការនេះ និងលើកកម្ពស់ “សុខភាព” របស់មហាសមុទ្រសម្រាប់មនុស្សជំនាន់ក្រោយ។

leftcenterrightdel
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ vnanet.vn)

សេចក្តីព្រាងសន្ធិសញ្ញាដែនសមុទ្រអន្តរជាតិនៅមានបទប្បញ្ញត្តិបើកចំហជាច្រើន និងជម្រើសជាច្រើនលើបញ្ហាសំខាន់ៗមួយចំនួនដែលភាគីនានាមិនទាន់ឯកភាពគ្នានៅឡើយ។ បច្ចុប្បន្ន ភាគីទាំងអស់នៅតែខ្វែងគំនិតគ្នាលើវិធានការបង្កើតតំបន់អភិរក្សសមុទ្រ។ ប្រតិភូក៏បានពិភាក្សាអំពីការបែងចែកប្រាក់ចំណេញពីវត្ថុធាតុដែលរកឃើញថ្មីនៅក្រោមបាតសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានក្នុងការចរចានាប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានសម្តែងសុទិដ្ឋិនិយមថា បណ្តាអ្នកចរចាទំនងជានឹងយល់ព្រមលើសន្ធិសញ្ញានេះ៕

តាម vovworld.vn