អាកាសធាតុត្រជាក់ក៏មិនអាចរារាំងលំហូរមនុស្ស បានហូរចូលមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកម្សាន្តសំខាន់ៗ នៃរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃដំបូងនៃឆ្នាំ២០២៣នោះឡើយ។ រោងភាពយន្ត ផ្សារលក់បន្លែ និងគ្រឿងសមុទ្រសុទ្ធតែពោរពេញទៅដោយមនុស្ស។

leftcenterrightdel
ប្រជាជនជប៉ុនជាច្រើននាក់ នាំគ្នាទៅប្រាសាទ Meiji Jingu (រូបថត៖ Reuters)

នៅប្រទេសជប៉ុន នាថ្ងៃដំបូងនៃឆ្នាំថ្មី ប្រជាជនជប៉ុនទៅប្រាសាទដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព។ ប្រជាជនជប៉ុនជាច្រើននាក់បាននាំគ្នាទៅកាន់ប្រាសាទ Meiji Jingu ដែលជាទីសក្ការបូជា Shinto ដ៏សំខាន់នៅក្នុងទីក្រុងតូក្យូ។

នៅអាមេរិកខាង ឆ្នេរសមុទ្រ Copacabana របស់ប្រេស៊ីល នៅតែជាកន្លែងពេញនិយមសម្រាប់អ្នកស្រុកជាច្រើន ក្នុងថ្ងៃចូលឆ្នាំសកល ដើម្បីបួងសួងដល់ទេពធីតានៃសមុទ្រ Lemanja។

ដោយទទួលស្វាគមន៍ឆ្នាំថ្មីក្រោយបណ្តាប្រទេសនៅអាស៊ី ប្រជាជនអាមេរិករាប់សែននាក់បានប្រមូលផ្តុំគ្នានៅទីលាន Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៣ និងរីករាយជាមួយសកម្មភាពកម្សាន្ត និងការសម្តែងតន្ត្រីវិសេសវិសាលជាច្រើន។ ស្របពេលនៃការឆ្លងឆ្នាំសកល គ្រាប់បាល់ដែលមានអង្កត់ផ្ចិត ៣,៦ ម៉ែត្រ និងទម្ងន់ជិត ៦ តោន ត្រូវបានទម្លាក់ពីលើកំពូលនៃទីលាន Times Square។ គ្រាប់បាល់ត្រូវបានគ្របដណ្តប់ដោយគ្រីស្តាល់ Waterford ចំនួនជិត ២,៧០០ និងត្រូវបានបំភ្លឺដោយក្ដារលាយនៃពណ៌ជាង ១៦ លាន។

ដោយសារតែនេះជាឆ្នាំដំបូងក្រោយពីប្រទេសនានាបានដកការរឹតបន្តឹងភាគច្រើនក្នុងការការពារ និងគ្រប់គ្រងជំងឺ COVID-19 នោះ ព្រឹត្តិការណ៍ និងសកម្មភាពកម្សាន្តដើម្បីស្វាគមន៍ឆ្នាំ ២០២៣ នឹងត្រូវបានរៀបចំកាន់តែរស់រវើក។ ប្រជាជននៅជុំវិញពិភពលោកក៏មើលឃើញថានេះជាឱកាសមួយដើម្បីស្តារចង្វាក់ជីវិតធម្មតាឡើងវិញ និងប្រសិទ្ធិពរការចាប់ផ្តើមដោយសុខសន្តិភាព៕

តាម vovworld.vn