leftcenterrightdel
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក (រូបថត៖ រ៉យទ័រ)

ក្នុងសេចក្ដីប្រកាសមួយ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកច្បាស់ថា យុទ្ធសាស្ត្រនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក; បង្កើនសមត្ថភាពរួមជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៧ ខែធ្នូ កូរ៉េខាងត្បូងបានប្រកាសឯកសារ ៣៧ ទំព័រ ដែលចែងយ៉ាងច្បាស់លាស់អំពីគោលការណ៍ការទូតរបស់ទីក្រុងសេអ៊ូលជំវិញបញ្ហាទាក់ទងនឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំង សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងចំពោះ "សេរីភាព សន្តិភាព និងវិបុលភាពដែលបានកសាងឡើងតាមសណ្តាប់ធ្នាប់ផ្អែកលើលក្ខការណ៍" នៅក្នុងតំបន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជំរុញទស្សនៈថា កូរ៉េខាងត្បូងអាចកំពុងស្វែងរកការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រពៃណីឲ្យតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិនផងដែរ៕

តាម vovworld.vn