នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីទស្សនៈគ្រប់ជ្រុងជ្រោយ ស្មោះត្រង់ និងជ្រាលជ្រៅអំពីទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួមផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាធ្វើសកម្មភាពដើម្បីអនុវត្តន៍តាមស្មារតីនៃសេចក្ដីអំពាវនាវរបស់ប្រមុខរដ្ឋចិននិងអាមេរិកកាលពីថ្ងៃទី១០ ខែកញ្ញា តាមនោះគ្រប់គ្រងភាពខុសប្លែកឲ្យបានត្រឹមត្រូវ បញ្ចៀសជម្លោះ និងសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងចិន-អាមេរិកឲ្យវិលត្រឡប់ទៅរកគន្លងត្រឹមត្រូវឡើងវិញ ហើយអភិវឌ្ឍន៍យ៉ាងស្មោះត្រង់ ប្រកបដោយស្ថិរភាព ព្រមទាំងរក្សាការសន្ទនា និងទាក់ទងយ៉ាងញឹកញាប់អំពីបញ្ហាសំខាន់ៗផងដែរ។

leftcenterrightdel
លោក Yang Jiechi នៅក្នុងជំនួបជាមួយមន្ត្រីអាមេរិក (រូបថត៖ AFP)

លោក Yang Jiechi ចាត់ទុកថា ការដែលចិននិងអាមេរិកដោះស្រាយយ៉ាងល្អប្រសើរនូវទំនាក់ទំនងទ្វេភាគីនឹងជះឥទ្ធិពលទៅលើផលប្រយោជន៍ជាសារវ័ន្តនៃប្រទេសនិងប្រជាជាតិទាំងពីរ ក៏ដូចជាអនាគតនិងជោគវាសនារបស់ពិភពលោកទៀតផង។ លោកក៏វាយតម្លៃខ្ពស់ចំពោះរាល់សេចក្ដីប្រកាសជាវិជ្ជមាននាពេលថ្មីៗនេះរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden អំពីទំនាក់ទំនងចិន-អាមេរិក ហើយលើកច្បាស់ទស្សនៈរបស់ចិនពាក់ព័ន្ធដល់បញ្ហាតៃវ៉ាន់ ហុងកុង ស៊ីនជាំង ទីបេ សិទ្ធិមនុស្ស ព្រមទាំងតម្រូវឲ្យអាមេរិកគោរពអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍ និងមិនជ្រៀតជ្រែកទៅក្នុងការងារផ្ទៃក្នុងរបស់ចិនទៀតឡើយ៕

តាម vovworld.vn