leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vovworld.vn)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ដំណើរការអន្តរកាលគឺជាដំណាក់កាលដ៏សំខាន់ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការត្រៀមខ្លួនជាស្រេចរបស់បណ្ដាប្រទេសក្រោយជំលោះ ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព និងយូរអង្វែង ប៉ុន្តែក៏នាំមកនូវបញ្ហាសាកល្បងដូចជាការធ្លាក់ចុះនៃប្រភពកម្លាំងអន្តរជាតិ អស្ថិរភាពសេដ្ឋកិច្ច សង្គម ខ្វះការអភិវឌ្ឍ និងមូលហេតុនៃជំលោះ។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការពិភាក្សាលើប្រធានបទនេះ សំដៅធានាដំណើរការអន្តរកាលប្រកបដោយប្រសិទ្ធភាព ជោគជ័យ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍របស់ប្រទេសជាតិ និងប្រជាជនផងដែរ៕

តាម vovworld.vn