អាជ្ញាធរមូលដ្ឋានបានបង្កើតមណ្ឌលចត្តាឡីស័ក ហើយបិទខ្ទប់កន្លែងដែលរកឃើញវីរុសបំប្លែងថ្មីនេះ។ បើតាមព័ត៌មានពីមន្ត្រីសុខាភិបាលនៅមូលដ្ឋានបានឲ្យដឹងថា បំប្លែង Delta plus អាចជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលបានបណ្ដាលឲ្យ ផ្ទុះឡើងរលកកូវីដ ១៩ ទី២ នៅឥណ្ឌា។

leftcenterrightdel
អ្នកជម្ងឺកូវីដ ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុងញូដេលី ឥណ្ឌា (រូបថត៖ vnanet.vn)

គួរជម្រាបបន្ថែមថា តាមការជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី២១ ខែ មិថុនា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួនជាង ៥៣ ពាន់នាក់ និងករណីស្លាប់ដោយសារកូវីដ ១៩ ចំនួនជាង១៤០០ នាក់។ ឥណ្ឌាក៏កំពុងជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទី២ លើពិភពលោក បន្ទាប់ពីអាមេរិកផងដែរ៕

តាម​ vovworld.vn