leftcenterrightdel
លោកស្រីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក Janet Yellen និងលោករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz (រូបថត៖ chinadaily.com.cn)

បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុបានយល់ព្រមគ្នាអំពីគោលការណ៍ ដើម្បីផ្លាស់ប្តូរមូលដ្ឋាននៃច្បាប់ស្ដីពីពន្ធចំពោះសហគ្រាសអន្តរជាតិលើកដំបូង ក្រោយរយៈពេល ១ សតវត្សរ៍។ ផែនការប្រវត្តិសាស្ត្រនេះសំដៅបង្ខំសម្ព័ន្ធក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោកត្រូវបង់ពន្ធច្រើនថែមទៀត នៅតាមប្រទេសដែលពួកគេបានធ្វើអាជីវកម្ម ពោលគឺមិនត្រឹមតែនៅកន្លែងដែលសម្ព័ន្ធក្រុមហ៊ុនទាំងនេះមានទីស្នាក់ការប៉ុណ្ណោះទេ។

អង្គប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 បាននាំចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ៥ ខែមិថុនា ដោយបានលើកច្បាស់គោលជំហររួមរបស់ G7 ក៏ដូចជារគាំទ្រការអំពាវនាវរបស់រដ្ឋការអាមេរិកអំពីរបបពន្ធសកលលោកចំពោះបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោក និងអត្រាពន្ធសកលលោកអតិបរមាផងដែរ៕

តាម vovworld.vn