leftcenterrightdel
ខ្មាន់កាំភ្លើងមកពីកងកម្លាំងគាំទ្ររដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Houthi ក្នុងទីក្រុងម៉ារីបប្រទេសយេម៉ែន  (រូបថត៖ AFP / vnanet.vn)

ប្រទេសយេម៉ែនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលកងកម្លាំង Houthi បានទន្ទ្រានកាន់កាប់ខេត្តមួយចំនួននៅភាគខាងជើងប្រទេសយេម៉ែន ហើយបានបង្ខំឱ្យរដ្ឋាភិបានៃប្រធានាធិបតីលោក Abd-Rabbu Mansour Hadi (ដែលត្រូវបានអន្តរជាតិទទួលស្គាល់)  ត្រូវតែចាកចេញពីរដ្ឋធានី Sanaa។ គួរបញ្ជាក់ថាសម្ព័ន្ធភាពអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍យោធានៅប្រទេសយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi៕

តាម vovworld.vn