leftcenterrightdel
រូបថតឧទាហរណ៍ (AFP/vnanet.vn)

យោងតាម UNICEF ប្រទេសនិងតំបន់ទាំងអស់នេះ កំពុងឆ្លងកាត់នូវ “វិបត្តិមនុស្សធម៌ដ៏មហន្តរាយ” ខណៈពេលដែលកំពុងប្រឈមនឹងការកើនឡើងនូវអសន្តិសុខស្បៀង និងការឆ្លងជំងឺរាតត្បាតកូវីដ ១៩  ក៏ដូចជាគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។    នាយកប្រតិបត្តិនៃ UNICEF លោក Henrietta Fore បានមានប្រសាសន៍ថា សម្រាប់បណ្តាប្រទេសពោលខាងលើដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំលោះគ្រោះមហន្តរាយធម្មជាតិ និងការផ្លាស់ប្តូរអាកាសធាតុ ហើយជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២០ បង្កវិបត្តិអាហារូបត្ថម្ភបានក្លាយជា “គ្រោះមហន្តរាយប្រកៀកប្រកើយ”។

UNICEF ក៏បានអំពាវនាវនូវថវិកាជាង ១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីអាហារូបត្ថម្ភ សម្រាប់ការជួយភាពអត់ឃ្លានដល់កុមារនៅតាមបណ្តាប្រទេសដែលរងគ្រោះដោយវិបត្តិមនុស្សធម៌ក្នុងឆ្នាំ ២០២១៕

តាម vovworld