leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ baoquocte.vn)

តាងនាមប្រទេសឥណ្ឌូណេស៊ី និងវៀតណាម ដែលជាប្រទេសសមាជិកអាស៊ានទាំង ២ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេកកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំអង្គការសហប្រជាជាតិបានចែករំលែកជាមួយបណ្តាប្រទេសអំពីបញ្ហាប្រឈមសន្តិសុខ ការអភិវឌ្ឍ និងបញ្ហាមនុស្សធម៌នៅក្នុងតំបន់ Sahel។ លោកឯកអគ្គរដ្ឋទូតបានជំរុញឱ្យគ្រប់ភាគីទាំងអស់ខិតខំប្រឹងប្រែង សាមគ្គីគ្នាប្រឆាំងនឹងអំពើភេរវកម្ម និងបានសង្កត់ធ្ងន់លើតម្រូវការឲ្យមានវិធីសាស្រ្តគ្រប់ជ្រុងជ្រោយមួយសម្រាប់បណ្តាប្រទេស Sahel ក្នុងការដោះស្រាយឬសគល់នៃមូលហេតុនានារបស់អំពើភេរវកម្ម ទន្ទឹមនឹងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ផងដែរថា ស្ត្រី និងយុវជនគួរតែដើរតួនាទីជាមជ្ឈភាពនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ ជួយគាំទ្រដល់ការកែទម្រង់សង្គម ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 និងជួយគាំទ្រដល់កងកំលាំង G5-Sahel ៕

បកប្រែដោយ Duy Hoan