leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចសន្ទនា (រូបថត៖ congannhandan.vn)

ថ្លែងក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung បានបញ្ជាក់ថា ឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់មួយនៃការអនុវត្តគោលដៅសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងរំលឹកខួបលើកទី ២៥ នៃការអនុវត្តសេចក្តីប្រកាសទីក្រុងប៉េកាំង រួមទាំងខួបលើកទី ២០ នៃសេចក្តីសម្រេចចិត្តលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងខួបលើកទី៥ នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអនុរដ្ឋមន្រ្តី To Anh Dung បានសង្កត់ធ្ងន់ថា ASEM ចាំបាច់ត្រូវពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប ដើម្បីមានគោលនយោបាយសម្របសម្រួល ដែលអនុញ្ញាតឲ្យលើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដើម្បីសម្រេចឲ្យបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា” ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត៕

បកប្រែដោយ Huyen Trang