leftcenterrightdel
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (រូបថត៖ Reuters)

នៅក្នុងសុន្ទរកថាដ៏សំខាន់បំផុតរបស់លោកស្រីប្រចាំឆ្នាំ ដែលគូសបញ្ជាក់ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលខាងមុខរបស់សហភាពអឺរ៉ុប ប្រធានគណៈកម្មការនៃសហភាពអឺរ៉ុប លោក Ursula von der Leyen បានចំណាយពេលភាគច្រើនរបស់ខ្លួនដើម្បីនិយាយអំពីយុទ្ធសាស្ត្រ និងផែនការស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញបន្ទាប់ពីវិបត្តិជំងឺ Covid-19 ក៏ដូចជាការវិនិយោគលើវិស័យបច្ចេកវិទ្យា និងបរិស្ថាន។

ចំពោះគោលដៅរយៈពេលខ្លីដែលត្រូវការជាបន្ទាន់នេះ បើយោងតាមលោកស្រី Ursula von der Leyen បានឲ្យដឹងថា អាទិភាពចម្បងរបស់គណៈកម្មការអឺរ៉ុប គឺត្រូវធានាឱ្យមានការគ្រប់គ្រងបានល្អនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដែលកំពុងតែមានសញ្ញានៃការផ្ទុះឡើងវិញយ៉ាងខ្លាំងនៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើន៕

តាម vovworld