leftcenterrightdel
វាស់សីតុណ្ហាភាពរាងកាយ ក្នុងទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង (រូបថត៖ vnanet.vn)

ជាក់ស្ដែង នាថ្ងៃទី ៤ ខែសីហា នៅទីស្នាក់ការក្រសួងសុខាភិបាលកម្ពុជា តំណាង WHO ប្រចាំនៅកម្ពុជា លោកស្រី Li Ailan បានប្រគល់សំភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលកម្ពុជាដែលបានប្រកាសនាព្រឹកថ្ងៃទី ៤ ខែសីហា នៅប្រទេសនេះបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១ នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លងជំងឺសរុបឡើងដល់ ២៤១ នាក់។

ទន្ទឹមនឹងនេះ អង្គការ WHO ក៏បានឲ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២០ WHO បានជួយឧបត្ថម្ភកូរ៉េខាងជើងទឹកប្រាក់ចំនួន ៩៤០ ពាន់ដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ផងដែរ៕

តាម vovworld.vn