សហភាពអឺរ៉ុបកៀរគរថវិកាជាង ៩០០ លានដុល្លារអាមេរិក ដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19
នាថ្ងៃទី ២១ ខែកក្កដា សហភាពអឺរ៉ុប (EU) បានប្រកាសកៀរគរបាននូវកញ្ចប់ជំនួយឧបត្ថម្ភដែលបានហៅកាត់ថា “ក្រុមអឺរ៉ុប” ដោយ មានទឹកប្រាក់ជាង ៨០០ លានអឺរ៉ូ (ស្មើនឹង ៩២០ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយ វិបត្តិសុខាភិបាលជាបឋម។