leftcenterrightdel
លោកអគ្គមគ្គុទេស Nelson Mandela (រូបថត៖ vnanet.vn)

ដោយសារតែការរីករាលដាលនៃជំងឺនេះ គេមិនបានរៀបចំព្រឹត្តិការណ៍ក្នុងទ្រង់ទ្រាយធំទេ ហើយប្រជាជននៅតែតម្រូវឲ្យធ្វើការរក្សាគម្លាតសង្គមដើម្បីធានាការងារបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនេះ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង លោក Phumla Williams បានលើកឡើង ពាក្យស្លោកថា “ធានារក្សាគម្លាតសង្គម រួមគ្នាការពារអាហ្វ្រិកខាងត្បូង យើងអាចយកឈ្នះលើវីរុសកូរ៉ូណា”។ លោកបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត COVID-19 បានបង្កើតឡើងវិញនូវគំនិតរបស់អគ្គមគ្គុទេស Mandela ដែលជាបុរសអស្ចារ្យម្នាក់ និងជាគំរូនៃការលះបង់ និងការតស៊ូដ៏ឆ្នើម។ ហេតុដូច្នេះ របៀបដែលមានអត្ថន័យបំផុតដើម្បីអបអរសាទរទិវាអន្តរជាតិ Nelson Mandela នៅឆ្នាំនេះ គឺជាការបង្ការនិងទប់ស្កាត់វីរុស SARS-CoV-2 ដែលបណ្តាលឲ្យមានការរីករាលដាលនៃជំងឺ COVID-19៕

តាម vovworld