នៅកិច្ចប្រជុំ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្ដិសុខបានអំពាវនាវឲ្យបញ្ចប់ជម្លោះ រក្សាសន្តិភាពប្រកបដោយចីរភាព។ ភាគីទាំងឡាយគប្បីគោរពច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងគប្បីយកចិត្តទុកដាក់ដល់ការដោះស្រាយបញ្ហាប្រឈមក្នុងការការពារជនស៊ីវិល។
លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងយូអ្វែងបំផុតគឺបញ្ចប់ជម្លោះ រក្សាសន្តិភាពប្រកបដោយចីរភាព។ នៅពេលផ្ទុះឡើងជម្លោះ ប្រទេសទាំងឡាយត្រូវមានការទទួលខុសត្រូវក្នុងការការពារជនស៊ីវិល។ អង្គការអន្តរជាតិនានា និងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិអាចជួយប្រទេសទាំងឡាយខណៈដែលជម្លោះបានផ្ទុះឡើង។ លោកឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ជាថ្មីម្ដងទៀតលើការគាំទ្រចំពោះសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីបទឈប់បាញ់ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 កំពុងរីករាលដាល៕
បកប្រែដោយ Thuy Anh
Type the code from the image