ចែករំលែកនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក Donald Trump បានឲ្យដឹងថាក្នុងចំណោមសំណើកំពុងពិចារណាមានផែនការមួយដែលទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយមួយកញ្ចប់ដល់អង្គការសុខភាពពិភពលោកដោយស្មើនឹង ១០% នៃកំរិតជំនួយឧបត្ថម្ភកាលពីមុន។

leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

ទោះជាយ៉ាងណាក៏ដោយម្ចាស់សេតវិមានបានសង្កត់ធ្ងន់ថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងទេ ហើយរាល់សកម្មភាពផ្តល់ជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសុខភាពពិភពលោកនៅតែ «បង្កក» តែម្តង។ គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានផ្អាករាល់វិភាគទានរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោកចាប់តាំងពីថ្ងៃទី ១៤ ខែមេសា ដោយចោទប្រកាន់ថា អង្គការនេះបានជួយប្រទេសចិនក្នុងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងប្រទេសនេះ៕

តាម vovworld.vn