leftcenterrightdel
រូបថតឧទាហរណ៍

យោងតាមកាសែត Nikkei  របស់ជប៉ុនបានឲ្យដឹងថា បណ្តារដ្ឋមន្រ្តីនៃក្រុម G20 បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ ដើម្បីធានាការរក្សាក៏ដូចជាការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់នៅចំពោះមុខនៃការរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19។

បណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការ «បិទ» ក៏ដូចជាបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្នដែលប្រទេសជាច្រើនកំពុងអនុវត្ត ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុស Sars-Cov-2 ផងដែរ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កិច្ចប្រជុំកំពូល G20 តាមអ៊ីនធឺណែតស្តីពីការរីករាលដាលនៃជម្ងឺ Covid-19 ក៏បានប្រព្រឹត្តទៅដោយចេញសេចក្តីប្រកាសបញ្ជាក់ថា G20 នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង៕

តាម vovworld