leftcenterrightdel
សន្និសីទ “វេទិការបស់ទីភ្នាក់ងារអវកាសតំបន់អាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៧” (រូបថត៖ most.gov.vn)

សន្និសីទនេះ ត្រូវបានរំពឹងថា នឹងមានការចូលរួម របស់ទីភ្នាក់ងារអវកាសមកពីប្រទេសមួយចំនួនដូចជា ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ចិន អាមេរិក អង់គ្លេស អូស្ត្រាលី។ល។

សន្និសីទនេះ ត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានបណ្ឌិត សភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម សហការជាមួយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន (MEXT) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)។

ជាមួយនឹងប្រធានបទ “អវកាសជាមួយសហគមន៍៖ ពង្រីកលទ្ធភាពទាក់ទងផ្ទាល់និងអត្ថប្រយោជន៍” សន្និសីទនេះនឹងមានកិច្ចប្រជុំរបស់អនុគណកម្មការជំនាញចំនួន ៤ និងព្រឹត្តិការណ៍ក្រៅប្រពៃណីដូចជា ការប្រកួតប្រជែងបង្កើតកាំជ្រួចទឹកនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ការប្រលងរចនា poster ដើម្បីស្វាគមន៍សន្និសីទដោយមានប្រធានបទ “សន្តិភាពក្នុងអវកាស”៕

តាម vovworld