ថ្លែងមតិជាមួយក្រុមអ្នកយកព័ត៌មានលោក Babis បានលើកឡើងពីផែនការមានតំលៃ ១,០០០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប សំដៅអភិវឌ្ឍខឿនសេដ្ឋកិច្ចដោយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០ ស្មើសូន្យ។ លោកបានឲ្យដឹងថា នាបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគួរតែពន្យារពេលកិច្ចព្រមព្រៀងបៃតងនេះ ហើយផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក្នុងបរិបទអឺរ៉ុបកំពុងជាចំណុចកណ្ដាលធំបំផុតនៃជំងឺរាតត្បាតនៅលើពិភពលោកនាបច្ចុប្បន្ននេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

រិឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងការបរទេសប៉ូឡូញលោក Kowalski បានស្នើលុបចោលប្រព័ន្ធពាណិជ្ជកម្មការបំភាយឧស្ម័នអឺរ៉ុប (EST) ចាប់ពីឆ្នាំក្រោយបើមិនដូច្នេះទេ ប៉ូឡូញនឹងដកខ្លួនចេញពីយន្តការនេះដើម្បីកាត់បន្ថយសម្ពាធសម្រាប់ខឿនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយ COVID-19។ យោងតាម លោក Kowalski ខ្ទង់ជួយឧបត្ថម្ភការបំភាយឧស្ម័ន CO2 កើនឡើងបានបណ្ដាលឲ្យតម្លៃអគ្គិសនីកើនឡើងនៅប៉ូឡូញ៕

តាម vovworld.vn