អ៊ីរ៉ង់បន្តចោទប្រកាន់អាមេរិកពីបទរំលោភលើបទឈប់បាញ់
ថ្នាក់ដឹកនាំអ៊ីរ៉ង់កាលពីយប់ថ្ងៃទី ២២ ខែមេសា បានរិះគន់សហរដ្ឋអាមេរិក ចំពោះការមិនដកបទហ៊ុំព័ទ្ធកំពង់ផែអ៊ីរ៉ង់ ដោយចាត់ទុកនេះជាការរំលោភបំពានយ៉ាងច្បាស់លាស់លើបទឈប់បាញ់ និងបានរារាំងការចរចារវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្តីប្រកាសជាផ្លូវការនាយប់ថ្ងៃទី ២២ មេសា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ នៅពេលដែលបានរក្សាការហ៊ុំព័ទ្ធកំពង់ផែអ៊ីរ៉ង់ដោយខុសច្បាប់។ លោក Pezeshkian បានអះអាងថា ការដាក់កំហិត និងការគំរាមកំហែងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺជាឧបសគ្គចម្បងចំពោះដំណើរការចរចារវាងភាគីទាំងពីរ។
    |
 |
|
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian (រូបថត៖ Reuters) |
មុននោះ ដោយសរសេរនៅលើបណ្តាញសង្គម X ប្រធានសភា និងជាប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ក៏បានបញ្ជាក់ថា បទឈប់បាញ់នឹងមានអត្ថន័យលុះត្រាតែសហរដ្ឋអាមេរិកមិនរំលោភបំពានលើការសន្យារបស់ខ្លួន ពោលគឺបញ្ឈប់ការហ៊ុំព័ទ្ធកំពង់ផែអ៊ីរ៉ង់។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ នាយប់ថ្ងៃទី ២២ មេសា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមនាវាផ្ទុកយន្តហោះអាមេរិក USS George H.W. Bush (CVN-77) បានចូលទៅក្នុងតំបន់សមុទ្រអារ៉ាប់។ ដូច្នេះហើយ មក ទល់ពេលនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចំនួន៣ក្រុមនៅមជ្ឈិមបូព៌ា រួមមាន៖ នាវា USS George H.W. Bush, នាវា USS Abraham Lincoln និងនាវា USS Gerald R. Ford៕
តាម vovworld.vn