នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Aoun បានតែងតាំងលោក Simon Karam អតីតឯកអគ្គរដ្ឋទូតលីបង់ប្រចាំទីក្រុងវ៉ាស៊ីនតោន ជាប្រធានក្រុមចរចាជាមួយអ៊ីស្រាអែល ព្រមទាំងបញ្ជាក់ថា លោកបានជ្រើសរើសផ្លូវចរចា ហើយសង្ឃឹមថាលីបង់អាចជំនះលើដំណាក់កាលនេះ។

leftcenterrightdel
លោក Joseph Aoun ប្រធានាធិបតីលីបង់ (រូបថតឯកសារ៖ REUTERS/Mohamed Azakir)

នៅថ្ងៃដដែល ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសនេះគ្រោងនឹងធ្វើការចរចាដោយផ្ទាល់ជុំទីពីររវាងគណៈប្រតិភូអ៊ីស្រាអែល និងលីបង់នៅសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន។

បទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់បានចូលជាធរមានជាផ្លូវការនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៦ ខែមេសា (ម៉ោងក្នុងតំបន់) បន្ទាប់ពីសេចក្ដីប្រកាសរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក។ កិច្ចព្រមព្រៀងនេះគឺសំដៅបញ្ចប់អំពើហិង្សាដែលបានកើនឡើងជាងមួយខែកន្លងមក រវាងអ៊ីស្រាអែល និងកងកម្លាំង Hezbollah ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង ២០០០ នាក់៕

តាម vovworld.vn