ប្រធានាធិបតីអាមេរិកមានសុទិដ្ឋិនិយមពីលទ្ធភាពនៃការបញ្ឈប់ជម្លោះរុស្ស៊ី - អ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១៤ ខែមីនា បានសម្តែងសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាប្រកបដោយសុពលភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
នៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី Trump បានឲ្យដឹងថា មានលទ្ធភាពខ្ពស់ដែលជម្លោះរុស្ស៊ីនិងអ៊ុយក្រែនអាចបញ្ឈប់។
    |
 |
ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន (រូបថត៖ vnanet.vn) |
យោងតាមប្រភពព័ត៌មានមួយចំនួន បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff មានជំនួបដ៏វែងមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី កាលពីយប់ថ្ងៃទី ១៣ ខែមីនា។
ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Putin បានសម្តែងការគាំទ្រចំពោះគោលជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានការងារជាច្រើនដើម្បីដោះស្រាយជម្លោះនេះ។ យោងតាមលោក Peskov រុស្ស៊ី និងអាមេរិកនឹងរៀបចំពេលវេលាសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ បន្ទាប់ពីលោក Witkoff ដាក់របាយការណ៍ជូនលោក Trump៕
តាម vovworld.vn