ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅសារមន្ទីរអាកាសចរណ៍ក្នុងទីក្រុង Asheboro រដ្ឋ North Carolina។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Trump បានផ្តោតលើទីផ្សារការងារ ដោយព្រមានថាសហរដ្ឋអាមេរិកអាចបាត់បង់ការងាររាប់លានកន្លែង ប្រសិនបើគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Kamala Harris ទទួលជ័យជំនះនៅខែវិច្ឆិកាខាងមុខ។

leftcenterrightdel
លោក Donald Trump រៀបចំព្រឹត្តិការណ៍ចលនាម្ចាស់ឆ្នោតនៅ Wilkes Barre, Pennsylvania (រូបថត៖ vnanet.vn)

សកម្មភាពចលនាម្ចាស់ឆ្នោតនៅកណ្តាលវាលរបស់លោក Trump បានបន្តត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកស្រី Kamala Harris បានក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការនៃគណបក្សប្រជាធិបតេយ្យ នៅក្នុងសមាជជាតិរបស់គណបក្សនេះ ដែលប្រព្រឹត្តទៅនៅទីក្រុង Chicago រដ្ឋ Illinois។ ចាប់តាំងពីការប៉ុនប៉ងធ្វើឃាតដោយបរាជ័យកាលពីខែកក្កដា សកម្មភាពឃោសនារកសំឡេងឆ្នោតរបស់លោក Trump ត្រូវបានរៀបចំឡើងនៅទីតាំងក្នុងផ្ទះ បន្ទាប់ពីទីភ្នាក់ងារសម្ងាត់របស់អាមេរិកបានណែនាំឱ្យជ្រើសរើសទីតាំងដែលងាយស្រួលសម្រាប់គ្រប់គ្រងសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ១៥ ខែសីហា កាសែត Washington Post បានរាយការណ៍ថា ទីភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកបានអនុម័តលើផែនការសន្តិសុខថ្មីមួយ ដើម្បីឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋអាចបន្តសកម្មភាពនៃយុទ្ធនាការឃោសនាការបោះឆ្នោតនៅខាងក្រៅ៕

តាម vovworld.vn