leftcenterrightdel
ភ្នាក់ងារសេវាកម្មសម្ងាត់បានអមដំណើរលោក Donald Trump (រូបថត៖ CNN)

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អគ្គលេខាធិការ Antonio Guterres ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហឹង្សានយោបាយនេះ ហើយសូមជូនពរឱ្យលោក Donald Trump ឆាប់ជាសះស្បើយឡើងវិញ។

នៅលើបណ្តាញសង្គម X នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានសម្តែងការចែករំលែករបស់លោកចំពោះអតីតប្រធានាធិបតី លោក Donald Trump និងបានបញ្ជាក់ថា អំពើហិង្សានយោបាយមិនត្រូវបានទទួលយកទៀត។ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បានថ្កោលទោសការវាយប្រហារនេះ ដោយសង្កត់ធ្ងន់លើទង្វើដែលមិនអាចទទួលយកបាននៃអំពើហិង្សាប្រឆាំងនឹងឥស្សរជននយោបាយ។ ប្រធានាធិ​បតីប្រេស៊ីល Luiz Inacio Lula da Silva បាននិយាយថា ការបាញ់ប្រហារគួរតែត្រូវបានថ្កោលទោសយ៉ាងខ្លាំង។ មេដឹកនាំនៃប្រទេសអាហ្សង់ទីន ឈីលី និងបូលីវី ក៏បាននិយាយប្រឆាំងនឹងការវាយប្រហារ។  ពីប្រទេសឥណ្ឌា  នាយករដ្ឋមន្ត្រី Narendra Modi បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារនេះ ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើ​នេះ៕

តាម​ vovworld.vn