leftcenterrightdel
ក្រុមបាល់ទះជំរើសជាតិនារី U20 វៀតណាម។ រូបថត៖ thethaovanhoa.vn

យោងតាមការបែងចែករបស់សហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) អាស៊ីទទួលកៅអីចំនួន ៤ ដើម្បីចូលរួមពានរង្វាន់បាល់ទះ U21 ពិភពលោក ២០២៥។ ក្រុមជម្រើសជាតិនារី U20 ចំនួន ៤ របស់ជប៉ុន ចិន កូរ៉េខាងត្បូង និងថៃ ទទួលបានសិទ្ធិចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អាស៊ី U20 នារី ឆ្នាំ ២០២៤ ប៉ុន្តែដោយសារចិនជាជើងឯក U21 នារីពិភពលោកទើបទទួលបានកៅអីអាទិភាព ហើយមិនត្រូវការកៅអីពីអាស៊ីឡើយ ដូច្នេះហើយសហព័ន្ធបាល់ទះអាស៊ី (AVC) បានសម្រេចចិត្តយកក្រុមចំណាត់ថ្នាក់លេខ ៥ ជំនួសវិញ។ នេះគឺជាលើកដំបូងហើយដែលក្រុមបាលទះជម្រើសជាតិ U20 នារីវៀតណាមទទួលបានសិទ្ធិចូលរួមសង្វៀនពិភពលោក៕

តាម​ vovworld.vn