នាយករដ្ឋមន្រ្តីថ្មី លោក Keir Starmer ក៏បានថ្លែងសុន្ទរកថាជាលើកដំបូងនៅផ្ទះលេខ១០ វិថី  Downing ទល់មុខវិមាននាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់លើការផ្តោតសំខាន់នាពេលខាងមុខ គឺបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់រហ័ស។

លោក Keir Stamer បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែង ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជនឡើងវិញ ហើយបានប្តេជ្ញាផ្លាស់ប្តូរថ្មីប្រទេស រួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

leftcenterrightdel
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer និងភរិយា នៅផ្ទះលេខ ១០ វិថី Downing ក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ (រូបថត៖ រ៉យទ័រ)

នាថ្ងៃដដែលនោះ  នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី ដោយបានតែងតាំងអតីតសេដ្ឋវិទូរបស់ធនាគារអង់គ្លេស លោកស្រី Rachel Reeves អាយុ ៤៥ ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្ត្រីដំបូងគេរបស់ចក្រភពអង់គ្លេស; លោកស្រី Angela Rayner ជាឧបនាយករដ្ឋមន្ត្រី; លោក David Lammy ជារដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មី និងលោក John Healey ជារដ្ឋមន្ត្រីការពារជាតិ ខណៈដែលលោកស្រី Yvette Cooper នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជាមួយនឹងគណៈរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហារបស់ប្រទេសនេះបានយ៉ាងឆាប់រហ័ស ដូចជាការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការស្ដារឡើងវិញនូវគុណភាពនៃសេវាសុខភាពសាធារណៈ ហើយថែមទាំងផ្សះផ្សាទំនាក់ទំនងរវាងចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុបឡើងវិញ ដែលត្រូវបានបំបែកនៅក្រោមការគ្រប់គ្រងរបស់គណបក្សអភិរក្សនិយម បន្ទាប់ពី Brexit៕

តាម vovworld.vn