ក្រោមប្រធានបទ “ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែងថែមទៀត” វេទិកានេះមានសម័យប្រជុំចំនួន៣រួមមាន៖ ការលើកកម្ពស់តំបន់និយម៖ ឆ្ពោះទៅតំបន់សន្តិភាព សុវត្ថិភាព និងស្ថិរភាព; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិមិត្ត៖ ការជំរុញកម្លាំងចលករសំខាន់សម្រាប់វិបុលភាពក្នុងយុគសម័យឌីជីថល និងការសន្ទនាជាមួយយុវជន៖ សំឡេងរបស់អ្នកដឹកនាំជំនាន់ក្រោយសម្រាប់ទំនាក់ទំនងមិត្តភាព។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍នៅវេទិកា (រូបថត៖ vov.vn)

នៅក្នុងវេទិកានេះ ប្រតិភូបានចែករំលែកការរីកចម្រើនសំខាន់ៗក្នុងទំនាក់ទំនងរវាងអាស៊ាន និងចិននាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា នេះគឺជាទំនាក់ទំនងភាពជាដៃគូដ៏សំខាន់បំផុតមួយនៅក្នុងតំបន់។ គួរកត់សំគាល់ថា ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅឆ្នាំ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ដោយទំហំពាណិជ្ជកម្មសរុបនៃទំនិញរវាងអាស៊ាន និងចិន សម្រេចបានជាង ៧០២ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ប្រតិភូចូលរួមសម័យប្រជុំ (រូបថត៖ vov.vn)

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន មានប្រសាសន៍ថា នេះជាបញ្ហាបន្ទាន់ដែលត្រូវ​​ការសម្របសម្រួលយ៉ាងជិតស្និទ្ធ។ ភាគីនានាត្រូវបន្តចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនា និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Duy Hoan